Mark 2

ព្រះយេស៊ូលើកលែងទោសនិងប្រោសមនុស្សស្លាប់ដៃជើងម្នាក់ឲ្យជា

1ប៉ុន្មាន​ថ្ងៃក្រោយមក​ព្រះអង្គ​បាន​យាងចូលក្នុង​ក្រុង​កាពើណិមម្ដងទៀតហើយ​គេ​ថា​ព្រះអង្គ​គង់នៅផ្ទះមួយ 2មនុស្សជាច្រើន​បាន​មកផ្ដុំគ្នាធ្វើឲ្យគ្មានកន្លែងនៅសល់សោះសូម្បីតែនៅមាត់ទ្វាររីឯ​ព្រះអង្គ​ក៏ប្រកាស​ព្រះ​បន្ទូល​ទៅកាន់​គេ 3ហើយមាន​មនុស្ស​បួននាក់​បាន​សែងអ្នកស្លាប់ដៃជើងម្នាក់មកព្រះអង្គ 4តែដោយសារ​មាន​មនុស្សច្រើនកកកុញ​ពេក​គេ​មិនអាចនាំ​មនុស្ស​ស្លាប់ដៃជើង​នោះ​ចូលទៅ​ខាងក្នុងបានទេ​គេ​ក៏​រើដំបូល
«ដំបូល»​ ផ្ទះ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ជានិច្ច​កាល​មាន​ជណ្តើរ​ឡើង​ទៅ​ដំបូល​នៅ​ខាង​ក្រៅ​ ដែល​គេ​តែងតែ​ធ្វើ​ឡើង​ពី​ឈើ​ និង​មែក​ឈើ​ដែល​មាន​បិត​ដី​ពី​លើ​ ដូច្នេះ​មិន​ពិបាក​ក្នុង​ការ​ចោះ​ប្រហោង​ទេ​។​
ចំកន្លែង​ដែល​ព្រះអង្គ​នៅលុះ​បាន​រើហើយក៏សំរូត​មនុស្ស​ស្លាប់ដៃជើងដែល​កំពុង​ដេកលើកន្ទេល
«កន្ទេល»​ នៅ​សម័យ​ព្រះ​យេស៊ូ​កន្ទេល​ប្រហែល​ជាធ្វើ​ឡើង​ពី​រុក្ខជាតិ​ ក្រណាត់​ក្រាស់ៗ​ ឬ​ស្បែក​សត្វ​។​ មាន​នៅ​ក្នុង ២:៩,១១,១២ ដែរ​។​
​នោះ​ចុះ
5ព្រះអង្គបាន​ឃើញជំនឿអ្នកទាំងនោះក៏មានបន្ទូល​ទៅ​អ្នកស្លាប់ដៃជើងនោះថា៖ ​«កូនអើយ
«កូនអើយ!»​ គឺ​ជា​ពាក្យ​ដែល​សំដែង​សេចក្តី​ស្រលាញ់​ មិន​មែន​ជា​កូន​ពិត​ប្រាកដ​របស់​ព្រះយេស៊ូ​ទេ​។​
! ​បាប​របស់​អ្នក​បាន​ទទួល​ការលើកលែងទោសហើយ»
6មានគ្រូវិន័យខ្លះ​កំពុង​អង្គុយនៅទីនោះរិះគិតក្នុងចិត្ដថា 7«ហេតុដូចម្ដេចបានជា​មនុស្ស​នេះនិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? ​តើ​អ្នកណាលើកលែងទោសបាបបានក្រៅពីព្រះជាម្ចាស់​តែ​មួយគត់ 8ព្រះអង្គឈ្វេងយល់ក្នុងវិញ្ញាណភ្លាម​ពី​គំនិតគេ​ព្រះអង្គ​ក៏មានបន្ទូល​ទៅកាន់​គេថា៖ ​«ហេតុអ្វីបានជាអ្នករាល់គ្នាគិតក្នុងចិត្ដដូច្នេះ? 9តើការ​ដែល​និយាយ​ទៅកាន់​អ្នកស្លាប់ដៃជើងថាបាប​របស់​អ្នក​បាន​ទទួល​ការលើកលែងទោសហើយនិង​ការ​ដែល​និយាយថា​ចូរ​ក្រោកឡើងយកកន្ទេល​របស់​អ្នកដើរទៅមួយណាស្រួលជាង? 10ប៉ុន្ដែដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹងថាកូនមនុស្ស
«កូនមនុស្ស» គឺ​ជា​ងារ​ដែល​ប្រើ​សម្រាប់​តែ​ព្រះយេស៊ូ​ប៉ុណ្ណោះ​ នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​។​ មាន​នៅ​ក្នុង ២:២៨ ដែរ។​
មានសិទ្ធិអំណាចលើកលែងទោសបាប​នៅ​លើផែនដីនេះ» ​ព្រះអង្គ​មានបន្ទូល​ទៅកាន់​អ្នកស្លាប់ដៃជើងថា
11«ខ្ញុំ​និយាយ​ទៅកាន់​អ្នក​ចូរ​ក្រោកឡើងយកកន្ទេល​របស់​អ្នកហើយទៅផ្ទះចុះ» 12គាត់ក៏ក្រោកឡើងភ្លាមហើយយកកន្ទេលចេញទៅនៅមុខ​មនុស្ស​ទាំងអស់ដូច្នេះគ្រប់គ្នាក៏នឹកអស្ចារ្យ​ក្នុង​ចិត្ដហើយសរសើរតម្កើងព្រះជាម្ចាស់​ដោយ​និយាយថា៖ ​«យើង​មិន​ដែល​ឃើញ​អ្វី​ដូចនេះទាល់តែសោះ​ពីមុនមក»។

ព្រះយេស៊ូត្រាស់ហៅលោកម៉ាថាយ

13ព្រះអង្គ​ចេញទៅតាមមាត់បឹង
«បឹង»​ គឺ​បឹង​កាលីឡេ​ដែល​ជា​បឹង​ទឹក​សាប​ ស្ថិត​នៅ​ក្នុង​ស្រុក​កាលីឡេ​ ដែល​មាន​បណ្តោយ​ប្រហែល​ជា​ម្ភៃមួយ​គីឡូម៉ែត្រ​ និង​ទទឹង​ប្រហែល​ជា​ដប់​បីគីឡូម៉ែត្រ​។​
ម្ដងទៀត​មនុស្ស​ច្រើនកុះករ​មកតាមព្រះអង្គហើយ​ព្រះអង្គ​បាន​បង្រៀនពួកគេ
14ពេលកំពុង​យាង​កាត់​តាម​ទីនោះ​ព្រះអង្គ​បាន​ឃើញ​លោក​លេវី
«លេវី»​ គឺ​ជា​ឈ្មោះ​ដែល​គេ​ហៅ​លោក​ម៉ាថាយ​ក្នុង​ ម៉ាថា​ ៩:៩​។​ មាន​នៅ​ក្នុង ២:១៤-១៥។​
​ជា​កូន​លោក​អាល់ផាយ​កំពុង​អង្គុយនៅកន្លែងប្រមូលពន្ធដារហើយមានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​មកតាមខ្ញុំ» ​គាត់​បាន​ក្រោកឈរឡើងរួចដើរតាមព្រះអង្គទៅ
15បន្ទាប់មកព្រះអង្គ​បាន​ចូលរួម​បរិភោគ​អាហារនៅផ្ទះលោកលេវីហើយ​មាន​ពួក​អ្នកទារពន្ធដារនិង​ពួក​មនុស្ស​បាប
«មនុស្សបាប»​ មិន​មែន​ជា​អស់​អ្នក​ដែល​បាន​ធ្វើ​បាប​សំខាន់ៗ​ទេ​ ប៉ុន្តែ​ជា​ពពួក​មនុស្ស​ដូចជា​ ពួក​អ្នក​ទារពន្ធ​ជា​ដើម​ ដែល​ពួក​មេ​ដឹកនាំ​សាសនា​បាន​ស្អប់​ដោយ​ព្រោះ​ការ​មិន​គោរព​តាម​ច្បាប់​សាសនា​របស់​ពួកគេ​ ជា​ពិសេស​វិន័យ​ដែល​ហាម​ឃាត់​មិន​ឲ្យ​បរិភោគ​អាហារ​ជាមួយ​ពួក​សាសន៍​ដទៃ​។​ មាន​នៅ​ក្នុង ២:១៥-១៧។​
ជាច្រើន​បាន​ចូលរួម​បរិភោគ​ជាមួយ​ព្រះ​យេស៊ូនិង​ពួក​សិស្សដែរព្រោះមាន​មនុស្ស​ជាច្រើន​កំពុង​ដើរតាមព្រះអង្គ
16គ្រូវិន័យខាង​គណៈផារិស៊ី​ពេល​ឃើញ​ព្រះអង្គ​បរិភោគអាហារជាមួយ​ពួក​អ្នកទារពន្ធដារនិង​ពួក​មនុស្ស​បាបដូច្នេះ​ក៏​សួរ​ពួក​សិស្សព្រះអង្គថា៖ ​«ហេតុអ្វីបានជា​គាត់​បរិភោគជាមួយអ្នកទារពន្ធដារនិង​មនុស្ស​បាបដូច្នេះ 17នៅពេល​ព្រះ​យេស៊ូដូច្នេះក៏មានបន្ទូល​ទៅ​គេថា៖ ​«មនុស្ស​មាន​សុខភាពល្អមិនត្រូវការគ្រូពេទ្យទេមានតែអ្នកជំងឺប៉ុណ្ណោះ​ដែល​ត្រូវការ។ ​ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត
«មនុស្ស​សុចរិត​»​ ពួក​គណៈ​ផារិស៊ី​ចាត់​ទុក​ខ្លួន​គេ​ជា​ «មនុស្សសុចរិត»​ ដោយសារ​ការ​គោរព​ក្រឹត្យ​វិន័យ​ដ៏​ខ្ជាប់ខ្ជួន​របស់​ពួកគេ​ តែ​អ្នក​ឯ​ទៀត​ ពួកគេ​ចាត់​ទុក​ថា​ជា​ «មនុស្សបាប»​។​
ទេប៉ុន្ដែ​ហៅ​មនុស្ស​បាបវិញ»។

ព្រះយេស៊ូមានបន្ទូលអំពីការតមអាហារ

18ពួក​សិស្ស​របស់​លោក​យ៉ូហាន
«លោកយ៉ូហាន»​ គេ​ហៅ​ជា​ទូទៅ​ថា​ «យ៉ូហាន​បាប់ទីស្ទ​»​ នេះ​មិ​នមែន​ជា​យ៉ូហាន​ដែល​បាន​ក្លាយជា​សាវក​របស់​ព្រះយេស៊ូ​ទេ​។​
និង​ពួក​អ្នកខាងគណៈផារិស៊ី​កំពុង​តមអាហារ
«តមអាហារ» គឺជាការមិនបរិភោគអាហារជាបណ្ដោះអាសន្ន។ មាន​នៅ​ក្នុង ២:១៨-២០។​
។ ​ពួកគេ​បាន​មកសួរព្រះអង្គថា៖ ​«ហេតុអ្វីបានជា​ពួក​សិស្ស​របស់​លោក​យ៉ូហាននិង​ពួក​អ្នកខាងគណៈផារិស៊ីតមអាហារតែ​ពួក​សិស្ស​របស់​លោកមិនតមដូច្នេះ
19ព្រះយេស៊ូមានបន្ទូល​ទៅ​គេថា៖ ​«តើ​ភ្ញៀវអាចតមអាហារ​បាន​ឬ​ទេនៅពេលកូនកំលោះនៅជាមួយគេនៅឡើយ? ​ដរាបណាកូនកំលោះ​នៅ​ជាមួយគេនៅឡើយ​គេ​មិន​អាច​តមអាហារបានទេ 20ប៉ុន្ដែនឹងមានថ្ងៃមកដល់ពេលកូនកំលោះ​ត្រូវ​ឃ្លាតទៅ​គេ​នឹង​តមអាហារនៅថ្ងៃនោះ 21គ្មាននរណា​យក​ក្រណាត់ថ្មី​មក​ប៉ះនឹងក្រណាត់ចាស់ទេបើធ្វើដូច្នោះបំណះក្រណាត់ថ្មីនឹងទាញក្រណាត់ចាស់ឲ្យរហែកលើស​មុន​ទៅ​ទៀត 22ក៏គ្មាននរណាច្រក​ស្រា​ទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែក
«ថង់ស្បែក» សូមមើលរូបភាពក្នុង ម៉ាថា ៩:១៧។
ចាស់ដែរបើធ្វើដូច្នេះស្រានឹង​ធ្វើ​ឲ្យ​ថង់ស្បែកចាស់ធ្លាយហើយស្រាក៏ហូរចេញ​មក​ឯ​ថង់ស្បែកក៏​ខូចខាត​ដែរផ្ទុយទៅវិញ​ត្រូវ​ច្រក​ស្រាថ្មី​ទៅ​ក្នុងថង់ស្បែកថ្មី»។

ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ

23នៅថ្ងៃសប្ប័ទមួយកាលព្រះអង្គយាងកាត់វាលស្រែហើយ​នៅតាម​ផ្លូវ​ពួក​សិស្ស​បាន​ចាប់ផ្ដើមបូតកួរស្រូវ 24ហើយអ្នកខាងគណៈផារិស៊ី​បាន​ទូលព្រះអង្គថា៖ ​«មើល៍ហេតុដូចម្ដេច​បានជា​គេ​ធ្វើ​អ្វី​ដែល​វិន័យ​ហាម
តាមវិន័យរបស់ម៉ូសេ ហាមធ្វើការនៅថ្ងៃសប្ប័ទ (សូមមើល និក្ខ ៣៤:២១)។
នៅថ្ងៃសប្ប័ទដូច្នេះ
25ព្រះអង្គក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​អ្នករាល់គ្នា​មិនដែល​បាន​អាន​អំពី​អ្វីដែល​ស្ដេច​ដាវីឌ​និង​គូកន​របស់​ស្ដេច​បាន​ធ្វើនៅពេល​ពួកគេ​មាន​សេចក្ដី​ត្រូវការហើយឃ្លានទេឬ? 26នៅសម័យសម្ដេចសង្ឃអ័បៀថើរ
«អ័បៀថើរ»​ សង្ឃ​ដែល​ឲ្យ​នំបុ័ង​ទៅ​ស្ដេច​ដាវីឌ​គឺជា​ ឪពុក​របស់​អ័បៀថើរ​ដែល​មាន​ឈ្មោះ​ថា​អា​ហិមេ​លិច​ (២សាំយូ​ ២០:២៥)​។​
​ស្ដេចដាវីឌ​បាន​ចូលទៅក្នុងដំណាក់ព្រះជាម្ចាស់
«ដំណាក់ព្រះជាម្ចាស់» គឺជា​ត្រសាល​នៃ​ព្រះ​វត្ត​មាន​របស់​ព្រះជាម្ចាស់​(សូមមើល​ និក្ខ​ ៣៦:៨​- ៣៨​)​។​
និង​បាន​បរិភោគនំប៉័ងតាំងថ្វាយ
«នំបុ័ងតាំងថ្វាយព្រះជាម្ចាស់» (សូមមើល លេវី ២៤:៥-៩)។
​ព្រះជាម្ចាស់​ដែល​វិន័យ​បាន​ហាមមិនឲ្យបរិភោគលើកលែងតែសង្ឃហើយ​គាត់​បាន​ឲ្យ​នំបុ័ង​នោះ​ដល់​គូកន​ថែម​ទៀតផង
«តើអ្នករាល់គ្នា...ទៀតផង» សូម​មើល​ ១ សាំយូ​ ២១:១-៦​។​ មាន​​ចាប់​ពី ២:២៥-២៦។​
»
27រួចព្រះអង្គ​មានបន្ទូល​ទៅ​គេថា៖ ​«ថ្ងៃសប្ប័ទតាំងឡើងសម្រាប់មនុស្ស
«ថ្ងៃ​សប្ប័ទ​តាំង​ឡើង​សម្រាប់​មនុស្ស​»​ ថ្ងៃ​សប្ប័ទ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​មនុស្ស​បាន​សម្រាក​(លោកុ​ ២:២-៣;​ និក្ខ​ ២០:៨​-១១​,​ ២៣:១២;​ទុតិ​ ៥:១២-១៥​)​ ប៉ុន្តែ​ ពួក​ផារិស៊ី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​កាន់​តាម​ក្រឹត្យ​វិន័យ​ថ្ងៃ​សប្ប័ទ​ដែល​ក្រឹត្យ​វិន័យ​នេះ​បាន​ក្លាយជា​បន្ទុក​របស់​មនុស្ស​គ្រប់ៗ​គ្នា​ (ម៉ាថា ២៣:៤​)​។​
ប៉ុន្ដែមិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ
28ដូច្នេះកូនមនុស្សជាម្ចាស់​លើ​ថ្ងៃសប្ប័ទ»។
Copyright information for KhmKCB